កម្មវិធីរបស់យើងជួយសម្រួលដល់គ្រប់ផ្នែកទាំងអស់នៃធនធានមនុស្សដោយធានាបាននូវដំណើរការការងារដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ Phum HR ត្រូវបានរចនាឡើងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដ៏ស្មុគស្មាញបំផុតរបស់អ្នកទាក់ទងនឹងធនធានមនុស្សយ៉ាងងាយស្រួល ព្រមទាំងផ្តល់នូវដំណោះស្រាយដ៏រឹងមាំដែលអាចរីកចម្រើនស្របតាមអាជីវកម្មរបស់អ្នក

កម្មវិធីទូរស័ព្ទ Phum HR ផ្តល់ឱ្យនិយោជកនូវមធ្យោបាយដ៏សាមញ្ញ និងងាយស្រួលក្នុងការគ្រប់គ្រងកិច្ចការងារធនធានមនុស្សប្រចាំថ្ងៃរបស់ពួកគេ។ ចាប់ពីការពិនិត្យវត្តមានចូល និងចេញ រហូតដល់ការស្នើសុំច្បាប់សម្រាក និងការមើលកំណត់ត្រាវត្តមាន អ្វីៗទាំងអស់អាចចូលប្រើប្រាស់បានយ៉ាងងាយស្រួលពីក្នុងកម្មវិធីទូរស័ព្ទតែមួយ

កម្មវិធី Phum HR ជួយដោះស្រាយកិច្ចការធនធានមនុស្សដែលតែងតែធ្វើឡើងដដែលៗ ដើម្បីឱ្យក្រុមការងារធនធានមនុស្សរបស់អ្នកអាចផ្តោតអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុតនោះគឺ «បុគ្គលិករបស់អ្នក»។ ចាប់ពីការគ្រប់គ្រងវត្តមាន និងច្បាប់សម្រាក រហូតដល់ការគណនាប្រាក់ខែ និងការបង្កើតរបាយការណ៍ អ្វីៗទាំងអស់ត្រូវបានភ្ចាប់បញ្ចូលគ្នាក្នុងវេទិកាតែមួយ
ស្វែងយល់ពីមុខងារនានាដែលជួយលោកអ្នកកាត់បន្ថយការងារកត់ត្រាដោយដៃ បង្កើនភាពត្រឹមត្រូវ និងគ្រប់គ្រងបុគ្គលិករបស់អ្នកបានយ៉ាងងាយស្រួល

ផ្តល់អំណាចដល់ក្រុមការងារធនធានមនុស្សរបស់អ្នកជាមួយនឹងវិធីសាស្ត្រដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពជាងមុនក្នុងការគ្រប់គ្រងបុគ្គលិក វត្តមាន ច្បាប់សម្រាក ម៉ោងបន្ថែម ប្រាក់បៀវត្សរ៍ និងរបាយការណ៍ទាំងអស់នៅក្នុងវេទិកាតែមួយ។ Phum HR ជួយកាត់បន្ថយការងារកត់ត្រាដោយដៃដើម្បីឱ្យលោកអ្នកអាចផ្តោតលើការកសាងកម្លាំងពលម័យឱ្យកាន់តែរឹងមាំ